ផ្សាយពាណិជ្ជកម្ម
www.mesa-news.com.kh / ប្រភពព័ត៌មានពិត និង ទុកចិត្តក្នុងដៃលោកអ្នក ប្រកាន់ភ្ជាប់គោលការណ៍អព្យាក្រិត / មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល : ផ្ទះ១២១E០ ផ្លូវ១០៥ ភូមិ ៥ សង្កាត់បឹងកេងកងទី ៣ ខណ្ឌចំការមន ភ្នំពេញ / ទំនាក់ទំនង Tele : 069873333.


ផ្សាយពាណិជ្ជកម្ម
គេហទំព័រ សារព័ត៌មាន មេសាញូស៍ / ប្រភពព័ត៌មានពិត និង ទុកចិត្តក្នុងដៃលោកអ្នក ប្រកាន់ភ្ជាប់គោលការណ៍អព្យាក្រិត / មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល : ផ្ទះ១២១E០ ផ្លូវ១០៥ ភូមិ ៥ សង្កាត់បឹងកេងកងទី ៣ ខណ្ឌចំការមន ភ្នំពេញ / ទំនាក់ទំនង Tele : 069873333.

Saturday, December 6, 2025

សម្ដេចតេជោ ហ៊ុ​ន សែន បង្ហោះរូបភាពអង្គុយលេង នៅមុខឆ្នេរសមុទ្រ ក្នុងខេត្ដព្រះសីហនុ អមនឹងខ្លឹមសារ និយាយពីការផ្លាស់ប្ដូរតួនាទី

ចំនួនអ្នកទស្សនា: Views

 

សម្ដេចតេជោ ហ៊ុ​ន សែន បង្ហោះរូបភាពអង្គុយលេង នៅមុខឆ្នេរសមុទ្រ ក្នុងខេត្ដព្រះសីហនុ អមនឹងខ្លឹមសារ និយាយពីការផ្លាស់ប្ដូរតួនាទី
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលសម្ដេចកំពុងតែអង្គុយលេង និងលេងទឹកសមុទ្រ ក្នុងខេត្ដព្រះសីហនុ អមនឹងខ្លឹមសារ និយាយពីការផ្លាស់ប្ដូរតួនាទី ពីនាយករដ្ឋមន្ដ្រី មកជាប្រមុខរដ្ឋស្ដីទី។
តាមរយៈ Facebook Page ផ្លូវការ របស់សម្ដេចតេជោ បានសរសេរថា «ចាប់ពីខែឧសភា ២០២៣ ដល់ខែធ្នូ ២០២៥ រយៈពេលជាង២ឆ្នាំ ទើបមកកន្លែងនេះវិញ។ រូបរាងមិនផ្លាស់ប្តូរ ច្រើនទេ តែអ្វីដែល ផ្លាស់ប្តូរ គឺពីនាយករដ្ឋមន្ត្រី មកជាប្រធានព្រឹទ្ធសភា ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងថ្ងៃនេះ បំពេញមុខងារជាប្រមុខរដ្ឋស្តីទីផងដែរ»៕







Friday, December 5, 2025

ករណី​ចាប់​មនុស្ស​បង្ខាំងជំរឹត​ទារប្រាក់​នៅក្រុង​បាវិត​ ខេត្ត​ស្វាយរៀង​

ចំនួនអ្នកទស្សនា: Views

 

ករណី​ចាប់​មនុស្ស​បង្ខាំងជំរឹត​ទារប្រាក់​នៅក្រុង​បាវិត​ ខេត្ត​ស្វាយរៀង​ យប់​ថ្ងៃ​ទី​ ៣​ខែ​ ធ្នូ​ ឆ្នាំ​ ២០២៥​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ក្រសួង​មហាផ្ទៃ​ សហការ​ជា​មួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ ឃាត់​ខ្លួន​ជនសង្ស័យ​សរុបចំនួន​ ៨នាក់​ ក្នុងនោះជនាតិ​ ចិន២នាក់​ ជនជាតិ​ ភូមា​ ៦នាក់​ និង​រំដោះ​ជនរងគ្រោះ​បានមកវិញ​សរុបចំនួន​ ៦នាក់​ ជាជនជាតិ​ចិន​ និងដកហូតបាន​រថយន្ត​ជិះ​ធ្វើ​សកម្មភាព​មួយគ្រឿង​ រួមទាំង​មធ្យោបាយ​ប្រេីប្រាស់​ធ្វើ​ទារុណ​កម្ម​ជនរងគ្រោះ​មួយចំនួន​ទៀត​ ។
សូមកោតសរសេីរ​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ក្រសួង​មហាផ្ទៃ​ ដែល​ធ្វើ​ការបានលឿនរហ័សហេីយមាន​ប្រសិទ្ធិភាព​ខ្ពស់​ ។




ប្រភព: លោកពូ Pheng Vannak

Wednesday, December 3, 2025

យកសាច់មនុស្សធ្វើស៊ុប គឺជារឿងពិត!

ចំនួនអ្នកទស្សនា: Views

 

ព័ត៌មានប្រធានផ្សារនៅខេត្ត Lang Son យកសាច់មនុស្សធ្វើស៊ុប គឺជារឿងពិត!

ប៉ុន្តែអាជ្ញាធរវៀតណាម ព្រ.មាន ប្រជាពលរដ្ឋឱ្យចៀសវាងដាច់ខាត មិនត្រូវចែករំលែក បញ្ចេញមតិ ឬផ្សព្វផ្សាយវីដេអូ ឬរូបភាពដ៏សា.ហាវ ពាក់ព័ន្ធនឹងករណីនេះ។ 

រាល់អំពើនៃការចែករំលែក ការបង្ហោះ ឬការផ្សព្វផ្សាយរូបភាព ឬវីដេអូខាងលើដោយខុ.សច្បាប់ នឹងត្រូវចាត់ការយ៉ាងតឹងរ៉ឹងតាមច្បាប់។

.





ប្រភព៖ VN Express 03/12/2025

កិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)

ចំនួនអ្នកទស្សនា: Views

 

លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)បានឱ្យដឹងថា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ នៅចំណុច
ទះលេខ២N បុរីPark villa ផ្លូវបេតុង ភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យចំនួន២៨នាក់ ក្នុងនោះមានស្ត្រី០៦នាក់។ក្នុងចំណោមជនសង្ស័យទាំង២៨នាក់ខាងលើ មានជនជាតិវៀតណាមចំនួន២៧នាក់ ( ស្រ្តី០៦នាក់) និងបុរសជនជាតិខ្មែរចំនួន០១នាក់។


នៅថ្ងៃដដែលនោះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានដឹកនាំប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ នៅចំណុចផ្ទះវីឡាជួល ស្ថិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាបក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងឃាត់ខ្លួនជនសង្ស័យចំនួន១៩នាក់។ក្នុងចំណោមជនសង្ស័យទាំង១៩នាក់ មានជនជាតិបង់ក្លាដែស ចំនួន១៦នាក់ និងនេប៉ាល់ចំនួន០៣នាក់ ។

Wednesday, September 10, 2025

ក្រុងច្បារមន និងខេត្តកំពង់ស្ពឺ ទទួលបាន ជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”

ចំនួនអ្នកទស្សនា: Views

 

កំពង់ស្ពឺ ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកស្រី Dr. Marianna Trias ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសជាផ្លូវការ “ក្រុងច្បារមនជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី” ជាជ័យលាភីមួយដែលមានការទទួលស្គាល់ជាផ្លូវការពីក្រសួងទេសចរណ៍ ចំពោះបណ្តាក្រុង/ស្រុក/ខណ្ឌណា ដែលបានអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍បានល្អប្រសើរ ហើយជ័យលាភីនេះក៏មានការទទួលស្គាល់ដោយបណ្តាញទីក្រុងគ្មានផ្សែងបារីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក, សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ និង អង្គការសុខភាពពិភពលោកផងដែរ។

ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដមរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្ដមរដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្ដម លោកជំទាវ លោក លោកស្រីទាំងអស់មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរជំនាញ ព្រមទាំងរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ គ្រប់ជាន់ថ្នាក់ ប្រមាណ ២៣៨នាក់។

ឯកឧត្តម ហួត ហាក់ បានមានប្រសាសន៍ថា ខេត្តកំពង់ស្ពឺ បាន និងកំពុងអភិវឌ្ឍលើគ្រប់វិស័យយ៉ាងឆាប់រហ័ស ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការវិនិយោគ គឺជាខេត្តមានលក្ខណៈអំណោយផល ដោយកត្តាភូមិសាស្ត្រមានទីតាំងនៅជិតរាជធានីភ្នំពេញ, សម្បូរដោយព្រៃភ្នំ, វាលស្មៅដ៏ស្រស់ស្អាត, ទេសភាពធម្មជាតិដ៏ស្រស់ត្រកាល, មានសហគមន៍ជនជាតិដើមភាគតិច, និងក៏ជាខេត្តមានភាពល្បីល្បាញខាងការផលិតស្ករត្នោត និងអំពៅផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា ទាំងអស់នេះគឺជាកត្តាអំណោយផលដល់ការអភិវឌ្ឍតំបន់សក្តានុពលទេសចរណ៍ធំៗរបស់ខេត្ត ដែលរួមមាន តំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ, តំបន់សហគមន៍ទេសចរណ៍, តំបន់ទេសចរណ៍ធម្មជាតិ, ទេសចរណ៍កែច្នៃ, តំបន់កសិ-ទេសចរណ៍ និងតំបន់គោលដៅទេសចរណ៍ថ្មីៗ ស្របតាមផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ឆ្នាំ២០២១-២០២៥ ខេត្តកំពង់ស្ពឺ៕

Friday, September 5, 2025

រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញចូលរួមពិធីបើក និងកាត់ខ្សែបូពិព័រណ៍អន្តរជាតិ International Travel Expo Ho Chi Minh City (ITE-HCMC) 2025 លើកទី១៩

ចំនួនអ្នកទស្សនា: Views

  

(វៀតណាម)៖ តបតាមការអញ្ជើញពីភាគីវៀតណាម លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំគណៈប្រតិភូវិស័យទេសចរណ៍កម្ពុជា ចូលរួមក្នុងពិធីបើក និងកាត់ខ្សែបូរបើកសម្ពោធពិព័រណ៍អន្តរជាតិទីក្រុងហូជីមិញលើកទី១៩ (19th International Travel Expo Ho Chi Minh City (ITE-HCMC) 2025) នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍សៃហ្គន (SECC)។

នាឱកាសនោះ រដ្ឋមន្រ្តី ហួត ហាក់ បានអញ្ជើញចុះពិនិត្យស្តង់កម្ពុជាដែលបានរៀបចំក្នុងពិព័រណ៏អន្តរជាតិ ដោយបានផ្តល់អនុសាសន៍ ដល់មន្ត្រីប្រចាំការយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់ព័ត៌មានពី សក្តានុពលទេសចរណ៍កម្ពុជាឱ្យបានគ្រប់ជ្រុងជ្រោយ និងដោយភាពរាក់ទាក់រួសរាយជូនដល់ភ្ញៀវដែលអញ្ជើញមកទស្សនាស្តង់។

ព្រឹត្តិការណ៍ទេសចរណ៏កម្រិតអន្តរជាតិនេះ ត្រូវបានរៀបចំរួមគ្នា ដោយក្រសួងវប្បធម៌ អប់រំ និងទេសចរណ៍, ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ដោយមានការអញ្ជើញចូលរួមពីអ្នកទិញ អន្តរជាតិប្រមាណ ៣០០នាក់ មកពី ៤០ប្រទេសជុំវិញពិភពលោក និងអ្នកទស្សនាប្រមាណ ជាង៣០,០០០នាក់ រួមទាំងស្តង់ចំនួនប្រមាណ ៤០០ស្តង់ ដែលប្រទេសកម្ពុជាក៏មានស្តង់ចូលរួមដែរ ជាមួយជំនួបធុរកិច្ចរវាងអ្នកលក់ និងអ្នកទិញប្រមាណជាង ១២,០០០ជំនួប។

សូមជម្រាបថា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូ ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ International Travel Expo Ho Chi Minh City (ITE-HCMC) 2025 លើកទី១៩ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម៕

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យភារធារីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Bridgette L.Walker ភារធារីស្ថានទូតអាម៉េរិក ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា៕