Saturday, December 6, 2025
សម្ដេចតេជោ ហ៊ុន សែន បង្ហោះរូបភាពអង្គុយលេង នៅមុខឆ្នេរសមុទ្រ ក្នុងខេត្ដព្រះសីហនុ អមនឹងខ្លឹមសារ និយាយពីការផ្លាស់ប្ដូរតួនាទី
ចំនួនអ្នកទស្សនា: ViewsFriday, December 5, 2025
ករណីចាប់មនុស្សបង្ខាំងជំរឹតទារប្រាក់នៅក្រុងបាវិត ខេត្តស្វាយរៀង
ចំនួនអ្នកទស្សនា: Views
Wednesday, December 3, 2025
យកសាច់មនុស្សធ្វើស៊ុប គឺជារឿងពិត!
ចំនួនអ្នកទស្សនា: Views
ព័ត៌មានប្រធានផ្សារនៅខេត្ត Lang Son យកសាច់មនុស្សធ្វើស៊ុប គឺជារឿងពិត!
ប៉ុន្តែអាជ្ញាធរវៀតណាម ព្រ.មាន ប្រជាពលរដ្ឋឱ្យចៀសវាងដាច់ខាត មិនត្រូវចែករំលែក បញ្ចេញមតិ ឬផ្សព្វផ្សាយវីដេអូ ឬរូបភាពដ៏សា.ហាវ ពាក់ព័ន្ធនឹងករណីនេះ។
រាល់អំពើនៃការចែករំលែក ការបង្ហោះ ឬការផ្សព្វផ្សាយរូបភាព ឬវីដេអូខាងលើដោយខុ.សច្បាប់ នឹងត្រូវចាត់ការយ៉ាងតឹងរ៉ឹងតាមច្បាប់។
.
ប្រភព៖ VN Express 03/12/2025
កិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)
ចំនួនអ្នកទស្សនា: Views
ទះលេខ២N បុរីPark villa ផ្លូវបេតុង ភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យចំនួន២៨នាក់ ក្នុងនោះមានស្ត្រី០៦នាក់។ក្នុងចំណោមជនសង្ស័យទាំង២៨នាក់ខាងលើ មានជនជាតិវៀតណាមចំនួន២៧នាក់ ( ស្រ្តី០៦នាក់) និងបុរសជនជាតិខ្មែរចំនួន០១នាក់។

Wednesday, September 10, 2025
ក្រុងច្បារមន និងខេត្តកំពង់ស្ពឺ ទទួលបាន ជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”
ចំនួនអ្នកទស្សនា: Viewsកំពង់ស្ពឺ ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកស្រី Dr. Marianna Trias ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសជាផ្លូវការ “ក្រុងច្បារមនជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី” ជាជ័យលាភីមួយដែលមានការទទួលស្គាល់ជាផ្លូវការពីក្រសួងទេសចរណ៍ ចំពោះបណ្តាក្រុង/ស្រុក/ខណ្ឌណា ដែលបានអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍បានល្អប្រសើរ ហើយជ័យលាភីនេះក៏មានការទទួលស្គាល់ដោយបណ្តាញទីក្រុងគ្មានផ្សែងបារីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក, សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ និង អង្គការសុខភាពពិភពលោកផងដែរ។
ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដមរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្ដមរដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្ដម លោកជំទាវ លោក លោកស្រីទាំងអស់មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរជំនាញ ព្រមទាំងរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ គ្រប់ជាន់ថ្នាក់ ប្រមាណ ២៣៨នាក់។
ឯកឧត្តម ហួត ហាក់ បានមានប្រសាសន៍ថា ខេត្តកំពង់ស្ពឺ បាន និងកំពុងអភិវឌ្ឍលើគ្រប់វិស័យយ៉ាងឆាប់រហ័ស ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការវិនិយោគ គឺជាខេត្តមានលក្ខណៈអំណោយផល ដោយកត្តាភូមិសាស្ត្រមានទីតាំងនៅជិតរាជធានីភ្នំពេញ, សម្បូរដោយព្រៃភ្នំ, វាលស្មៅដ៏ស្រស់ស្អាត, ទេសភាពធម្មជាតិដ៏ស្រស់ត្រកាល, មានសហគមន៍ជនជាតិដើមភាគតិច, និងក៏ជាខេត្តមានភាពល្បីល្បាញខាងការផលិតស្ករត្នោត និងអំពៅផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា ទាំងអស់នេះគឺជាកត្តាអំណោយផលដល់ការអភិវឌ្ឍតំបន់សក្តានុពលទេសចរណ៍ធំៗរបស់ខេត្ត ដែលរួមមាន តំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ, តំបន់សហគមន៍ទេសចរណ៍, តំបន់ទេសចរណ៍ធម្មជាតិ, ទេសចរណ៍កែច្នៃ, តំបន់កសិ-ទេសចរណ៍ និងតំបន់គោលដៅទេសចរណ៍ថ្មីៗ ស្របតាមផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ឆ្នាំ២០២១-២០២៥ ខេត្តកំពង់ស្ពឺ៕










Friday, September 5, 2025
រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញចូលរួមពិធីបើក និងកាត់ខ្សែបូពិព័រណ៍អន្តរជាតិ International Travel Expo Ho Chi Minh City (ITE-HCMC) 2025 លើកទី១៩
ចំនួនអ្នកទស្សនា: Views(វៀតណាម)៖ តបតាមការអញ្ជើញពីភាគីវៀតណាម លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំគណៈប្រតិភូវិស័យទេសចរណ៍កម្ពុជា ចូលរួមក្នុងពិធីបើក និងកាត់ខ្សែបូរបើកសម្ពោធពិព័រណ៍អន្តរជាតិទីក្រុងហូជីមិញលើកទី១៩ (19th International Travel Expo Ho Chi Minh City (ITE-HCMC) 2025) នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍សៃហ្គន (SECC)។
នាឱកាសនោះ រដ្ឋមន្រ្តី ហួត ហាក់ បានអញ្ជើញចុះពិនិត្យស្តង់កម្ពុជាដែលបានរៀបចំក្នុងពិព័រណ៏អន្តរជាតិ ដោយបានផ្តល់អនុសាសន៍ ដល់មន្ត្រីប្រចាំការយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់ព័ត៌មានពី សក្តានុពលទេសចរណ៍កម្ពុជាឱ្យបានគ្រប់ជ្រុងជ្រោយ និងដោយភាពរាក់ទាក់រួសរាយជូនដល់ភ្ញៀវដែលអញ្ជើញមកទស្សនាស្តង់។
ព្រឹត្តិការណ៍ទេសចរណ៏កម្រិតអន្តរជាតិនេះ ត្រូវបានរៀបចំរួមគ្នា ដោយក្រសួងវប្បធម៌ អប់រំ និងទេសចរណ៍, ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ដោយមានការអញ្ជើញចូលរួមពីអ្នកទិញ អន្តរជាតិប្រមាណ ៣០០នាក់ មកពី ៤០ប្រទេសជុំវិញពិភពលោក និងអ្នកទស្សនាប្រមាណ ជាង៣០,០០០នាក់ រួមទាំងស្តង់ចំនួនប្រមាណ ៤០០ស្តង់ ដែលប្រទេសកម្ពុជាក៏មានស្តង់ចូលរួមដែរ ជាមួយជំនួបធុរកិច្ចរវាងអ្នកលក់ និងអ្នកទិញប្រមាណជាង ១២,០០០ជំនួប។
សូមជម្រាបថា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូ ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ International Travel Expo Ho Chi Minh City (ITE-HCMC) 2025 លើកទី១៩ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម៕












សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យភារធារីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ចំនួនអ្នកទស្សនា: Views(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Bridgette L.Walker ភារធារីស្ថានទូតអាម៉េរិក ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា៕










.jpg)






.jpg)





.jpg)



.jpg)













