អាការៈនៃការញាក់ត្របកភ្នែកតែងកើតឡើងជាញឹកញាប់សម្រាប់មនុស្សគ្រប់រូប។ អ្នកខ្លះមានជំនឿថាបើញាក់ភ្នែកឆ្វេងគឺជួបសំណាងល្អ ឯញាក់ភ្នែកស្ដាំតែងមានរឿងជាដើម។ ប៉ុន្តែជុំវិញនៃការញាក់ត្របកភ្នែកនេះមានការយល់ឃើញខុសៗគ្នា ដូចជានៅចិនការញាក់ភ្នែកឆ្វេងគឺនាំលាភ តែបើនៅប្រទេសនីហ្សេរីយ៉ា គឺនាំសំណាងអាក្រក់ទៅវិញ។
មានការបកស្រាយពីជំនឿផ្សេងៗទាក់ទងនឹងញាក់ភ្នែកនេះតាមក្បួនចិនដែលអ្នកស្រុកអាស៊ីភាគច្រើនជឿថាឆុត។ សម្រាប់អ្នកដែលកំពុង ឬធ្លាប់ញាក់ភ្នែកអាចមើលតាមក្បួនខាងក្រោមមើល៍ថាត្រូវបានប៉ុន្មានភាគរយដែរ?

ភ្នែកឆ្វេង៖
- ១១យប់ – ១រំលងអាធ្រាត្រ : នឹងមានអ្នកមានទ្រព្យសម្បត្តិមកលេង
- ១រំលងអាធ្រាត្រ – ៣ទៀបភ្លឺ : អាចនឹងមានរឿងគួរឲ្យព្រួយបារម្ភកើតឡើង
- ៣ទៀបភ្លឺ – ៥ទៀបភ្លឺ : អាចនឹងជួបមិត្តភ័ក្ដិដែលនៅឆ្ងាយ
- ៥ទៀបភ្លឺ – ៧ព្រឹក : មានភ្ញៀវពិសេសមកលេង
- ៧ព្រឹក – ៩ព្រឹក : មិត្តភ័ក្ដិជិតស្និតនឹងមកលេង
- ៩ព្រឹក – ១១ថ្ងៃ : មានពិធីជប់លៀងត្រូវចូលរួម
- ១១ថ្ងៃ – ១រសៀល : នឹងមានចំណីចំណុកច្រើនត្រូវគេយកមកឲ្យ
- ១រសៀល – ៣រសៀល : គម្រោងការនានាខាងមុខអាចដំណើរការបានល្អ
- ៣រសៀល – ៥ល្ងាច : អាចនឹងបាត់លុយ
- ៥ល្ងាច – ៧យប់ : មានភ្ញៀវកំពុងមកតាមផ្លូវមកលេង
- ៧យប់ – ៩យប់ : ភ្ញៀវកាន់តែច្រើនកំពុងមកតាមផ្លូវ
- ៩យប់ – ១១យប់ : មានភ្ញៀវមកលេង
សរុបទៅ ការញាក់ភ្នែកឆ្វេងដូចជាគ្មានសំណាងអាក្រក់ណាស់ណាទេ គឺមានតែការមកលេង ការញ៉ាំអី និងពិធីជប់លៀង។ តែគួរប្រយ័ត្នចំពោះការញាក់ភ្នែកនៅម៉ោង១អាធ្រាត្រ និងម៉ោង៣ល្ងាច ដែលអាចមានបញ្ហាកើតឡើង។

តោះមើលភ្នែកស្ដាំវិញ៖
- ១១យប់ – ១រំលងអាធ្រាត្រ : នឹងមានគេយកសំបុត្រមកអញ្ជើញទៅជប់លៀង
- ១រំលងអាធ្រាត្រ – ៣ទៀបភ្លឺ : មានមនុស្សកំពុងគិតដល់អ្នក
- ៣ទៀបភ្លឺ – ៥ទៀបភ្លឺ : នឹងមានដំណឹងល្អ រឿងល្អៗកំពុងរង់ចាំអ្នក
- ៥ទៀបភ្លឺ – ៧ព្រឹក : គ្រប់យ៉ាងនឹងដំណើរការបានល្អ
- ៧ព្រឹក – ៩ព្រឹក : អាចនឹងមានរបួសតិចតួច
- ៩ព្រឹក – ១១ថ្ងៃ : អាចនឹងមានជម្លោះជាមួយអ្នកណាម្នាក់
- ១១ថ្ងៃ – ១រសៀល : នឹងមានរឿងអាសន្នកើតឡើង
- ១រសៀល – ៣រសៀល : មានរឿងល្អតិចតួចកើតឡើង
- ៣រសៀល – ៥ល្ងាច : អ្នកប្រហែលកំពុងគិតពីមនុស្សដែលអ្នកស្រលាញ់
- ៥ល្ងាច – ៧យប់ : មានភ្ញៀវកំពុងមកតាមផ្លូវមកលេង (ដូចភ្នែកឆ្វេងដែរ)
- ៧យប់ – ៩យប់ : អ្នកកំពុងនៅតាមផ្លូវទៅជួបជុំមិត្តភ័ក្ដិ ឬអ្នកណាម្នាក់
- ៩យប់ – ១១យប់ : ប្រយ័ត្នមានរឿងដល់ថ្នាក់ឡើងតុលាការ
ពេលចាប់ផ្ដើម អ្វីៗអាចនឹងល្អ តែបើញាក់នៅពេលពាក់កណ្ដាលថ្ងៃអាចនឹងមានរឿងមិនល្អកើតឡើងច្រើន។ សំណាងល្អរឿងអាក្រក់ទាំងនោះអាចកែប្រែមកជាល្អវិញនៅពេលបន្ទាប់នោះ។
ផ្ទុយទៅវិញ បើតាមផ្នែកវេជ្ជសាស្ត្រ ការញាក់ត្របកភ្នែកគឺអាចកើតឡើងមកពី អាការៈស្រវាំងភ្នែក ស្ត្រេស ការអស់កម្លាំង ការប្រើប្រាស់ភ្នែកក្នុងរយៈពេលយូរពេក និងមកពីការញ៉ាំជាតិអាល់កុល ឬកាហ្វេអ៊ីនច្រើនពេក៕
តើមិត្តអ្នកអានជឿលើប្រផ្នូលញាក់ភ្នែកនេះបានកម្រិតណាដែរ?
អត្ថបទទាក់ទង៖
-កុំមើលកញ្ចក់ពេលយប់… ប្រយ័ត្ន…!
-ជំនឿឆ្មាខ្មៅកន្លងសព ស្ដាប់ហើយព្រឺក្បាលខ្ញាក!
-ជំនឿសំណាងល្អ និងសំណាងអាក្រក់ លើអព្ភូតហេតុ
ប្រែសម្រួល៖ សរ សុគន្ធី
ប្រភព៖ holestoheavens, workathomemums, md-health






0 Comments:
Post a Comment