ផ្សាយពាណិជ្ជកម្ម
www.mesa-news.com.kh / ប្រភពព័ត៌មានពិត និង ទុកចិត្តក្នុងដៃលោកអ្នក ប្រកាន់ភ្ជាប់គោលការណ៍អព្យាក្រិត / មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល : ផ្ទះ១២១E០ ផ្លូវ១០៥ ភូមិ ៥ សង្កាត់បឹងកេងកងទី ៣ ខណ្ឌចំការមន ភ្នំពេញ / ទំនាក់ទំនង Tele : 069873333.


ផ្សាយពាណិជ្ជកម្ម
គេហទំព័រ សារព័ត៌មាន មេសាញូស៍ / ប្រភពព័ត៌មានពិត និង ទុកចិត្តក្នុងដៃលោកអ្នក ប្រកាន់ភ្ជាប់គោលការណ៍អព្យាក្រិត / មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល : ផ្ទះ១២១E០ ផ្លូវ១០៥ ភូមិ ៥ សង្កាត់បឹងកេងកងទី ៣ ខណ្ឌចំការមន ភ្នំពេញ / ទំនាក់ទំនង Tele : 069873333.

Monday, October 5, 2026

Ronaldo​ចាកចេញពី​ជំរំហ្វឹកហាត់របស់ជម្រើស​ជាតិ​ហើយ​តើ​មានរឿងអ្វីចំពោះ​គាត់?​

ចំនួនអ្នកទស្សនា: Views

 Cristiano Ronaldo បានចាកចេញពីជំរំហង្វឹកហាត់របស់ជម្រើសជាតិព័រទុយហ្គាល់ ខណៈអនាគតរបស់ប្រធានក្រុមវ័យ ៤១ឆ្នាំជាមួយក្រុមជម្រើសជាតិ កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ បន្ទាប់ពីមានភាពតានតឹងជាមួយគ្រូបង្វឹកថ្មី Jorge Jesus។ ការចាកចេញនេះកើតឡើងមុនការប្រកួត UEFA Nations League ជាមួយដាណឺម៉ាក។ នេះបើ​តាមការចុះ​ផ្សារ​របស់ Reuters ថ្ងៃទី១ ខែតុលា។

ភាពតានតឹងបានចាប់ផ្តើមបន្ទាប់ពី​Ronaldo​ត្រូវបានដាក់ឱ្យអង្គុយលើកៅអីបម្រុងពេញ​៩០នាទី​ក្នុងជ័យជម្នះ​២-១​របស់ព័រទុយហ្គាល់លើន័រវែស។​មុនការប្រកួត​Jesus​បានពន្យល់ថា​Ronaldo​បានលេងប្រកួតមុនត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ​ហើយការមិនដាក់ឱ្យចូលលេងគឺជាការសម្រេចចិត្តផ្នែកយុទ្ធសាស្ត្រ។

បន្ទាប់ពីការប្រកួត​Ronaldo​មិនបានហ្វឹកហាត់ជាមួយក្រុមជាធម្មតាទេ​ប៉ុន្តែហ្វឹកហាត់ដោយឡែកនៅកន្លែងហាត់ប្រាណ។​Jesus​បានបដិសេធថា​Ronaldo​មិនបានបដិសេធការហ្វឹកហាត់ឡើយ​ហើយបាននិយាយថា​លោកជាអ្នកទទួលខុសត្រូវលើការសម្រេចចិត្តផ្នែកបច្ចេកទេសទាំងអស់។

នៅថ្ងៃទី៣០​ខែកញ្ញា​Jesus​បានបញ្ជាក់ថា​Ronaldo​នឹងមិនចាប់ផ្តើមជម្រើសដំបូងក្នុងការប្រកួតជាមួយដាណឺម៉ាកនៅឡើយ​ដែលការប្រកួតនេះគ្រោងធ្វើឡើងនៅព្រឹកថ្ងៃទី២​ខែតុលា​ម៉ោងនៅកម្ពុជា។​បន្ទាប់ពីសន្និសីទសារព័ត៌មានរបស់គ្រូបង្វឹក​Ronaldo​បានពិភាក្សាជាមួយប្រធានសហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្គាល់​លោក​Pedro​Proença​ហើយសម្រេចចាកចេញពីជំរំ។​FPF​បានបញ្ជាក់ជាផ្លូវការថា​Ronaldo​បានចាកចេញ​ហើយក្រុមនឹងបន្តត្រៀមប្រកួតជាមួយកីឡាករ​២៤នាក់ដែលនៅសល់​។​Ronaldo​កាលប៉ុន្មានថ្ងៃមុនក៏បានលើកឡើងដែរថានៅពេលមួយដែលក្រុមជម្រើសជាតិ​និងគ្រូបង្វឹងលែងគិតថាលោកមានប្រយោជន៍ចំពោះក្រុមលោកក៏នឹងចាកចេញ។

Ronaldo​បានបង្ហោះសារថា​លោកនឹងប្រាប់​“ការពិត”​ដល់ប្រជាជនព័រទុយហ្គាល់នៅពេលសមស្រប​អំពីមូលហេតុដែលធ្វើឱ្យលោកសម្រេចចាកចេញពីក្រុមជម្រើសជាតិ។​លោកក៏បានជូនពរឱ្យព័រទុយហ្គាល់​និងមិត្តរួមក្រុមទាំងអស់ទទួលបានជោគជ័យ។

Ronaldo​គឺជាកីឡាករដែលមានចំនួនបង្ហាញខ្លួនឱ្យជម្រើសជាតិព័រទុយហ្គាល់ច្រើនបំផុត​និងជាអ្នករកគ្រាប់បាល់បានច្រើនបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អន្តរជាតិបុរស។​ទោះមានការរាយការណ៍អំពីលទ្ធភាពចូលនិវត្តន៍ពីជម្រើសជាតិក៏ដោយ​Ronaldo​មិនទាន់ប្រកាសជាផ្លូវការថា​លោកចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិនោះទេ៕

ប្រភព៖​Reuters​/​ESPN


0 Comments:

Post a Comment