ផ្សាយពាណិជ្ជកម្ម
www.mesa-news.com.kh / ប្រភពព័ត៌មានពិត និង ទុកចិត្តក្នុងដៃលោកអ្នក ប្រកាន់ភ្ជាប់គោលការណ៍អព្យាក្រិត / មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល : ផ្ទះ១២១E០ ផ្លូវ១០៥ ភូមិ ៥ សង្កាត់បឹងកេងកងទី ៣ ខណ្ឌចំការមន ភ្នំពេញ / ទំនាក់ទំនង Tele : 069873333.


ផ្សាយពាណិជ្ជកម្ម
គេហទំព័រ សារព័ត៌មាន មេសាញូស៍ / ប្រភពព័ត៌មានពិត និង ទុកចិត្តក្នុងដៃលោកអ្នក ប្រកាន់ភ្ជាប់គោលការណ៍អព្យាក្រិត / មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល : ផ្ទះ១២១E០ ផ្លូវ១០៥ ភូមិ ៥ សង្កាត់បឹងកេងកងទី ៣ ខណ្ឌចំការមន ភ្នំពេញ / ទំនាក់ទំនង Tele : 069873333.

Tuesday, September 1, 2026

កម្មវិធី «The 2% Season 2 Finale Live Podcast» បញ្ចប់ដោយភាពជោគជ័យយ៉ាងគគ្រឹកគគ្រេង!

ចំនួនអ្នកទស្សនា: Views

 កម្មវិធីផតខាសដ៏ពេញនិយមបំផុត «The 2%» បានបិទបញ្ចប់រដូវកាលទី២ របស់ខ្លួនយ៉ាងជោគជ័យ និងអស្ចារ្យបំផុត តាមរយៈការផ្សាយផ្ទាល់ (Live Podcast) ក្រោមភាពជាដៃគូជាមួយ EXPREZ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ ម្សិលមិញនេះ នៅរោងភាពយន្ត Legend by IZE (ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល) ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់ទស្សនិកជន។

នៅក្នុងរាត្រីដ៏ពិសេសនៃវគ្គផ្តាច់ព្រ័ត្រនេះ លោក តេង ស៊ាវប៉ោ (Mr. Teng Seavpor) ដែលជាពិធីករ និងជាស្ថាបនិកកម្មវិធី បានទទួលស្វាគមន៍វត្តមានវាគ្មិនកិត្តិយសដ៏ខ្ពង់ខ្ពស់គឺ អ្នកឧកញ៉ា លាង ពៅ (Peter) ដែលជាថ្នាក់ដឹកនាំអាជីវកម្មដ៏លេចធ្លោ និងជោគជ័យមួយរូបនៅកម្ពុជា។


េញមួយកម្មវិធី ទស្សនិកជនទទួលបាននូវចំណេះដឹង បទពិសោធន៍ជីវិតពិត យុទ្ធសាស្ត្រធុរកិច្ច និងការបំផុសគំនិតយ៉ាងស៊ីជម្រៅពីអ្នកឧកញ៉ា ក្នុងការកសាងអាណាចក្រអាជីវកម្មឱ្យរឹងមាំ ដែលរកជាវនៅកន្លែងណាផ្សេងមិនបាន។ បរិយាកាសនៅក្នុងរោងភាពយន្តទាំងមូល ពោរពេញទៅដោយភាពរំភើប រីករាយ និងការទះដៃអបអរសាទរមិនដាច់ពីសំណាក់អ្នកចូលរួមទាំងអស់។

ភាពជោគជ័យនៃកម្មវិធីដ៏អស្ចារ្យនេះ ក៏មានការចូលរួមគាំទ្រយ៉ាងធំធេងពីបណ្តាដៃគូសហការ និងអ្នកឧបត្ថម្ភធំៗ រួមមាន៖ EXPREZ, Legend Cinema, IZE, BLVNC Attire, និង Leng Kheang។

កម្មវិធី «The 2%» បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តក្នុងការនាំមកនូវមាតិកាអប់រំ និងការចែករំលែកផ្នត់គំនិតវិជ្ជមានដើម្បីអភិវឌ្ឍសង្គម។





អ្វីដែលរឹតតែពិសេស និងជាកាដូដ៏ភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រនោះគឺ កម្មវិធី « The 2% រដូវកាលទី៣ (Season 3)» នឹងលេចរូបរាងឡើងក្នុងពេលឆាប់ៗខាងមុខនេះហើយ! ក្រោមការបន្តគាំទ្រ និងឧបត្ថម្ភធំដដែលពី Cambodia Cola ដែលជាដៃគូដ៏រឹងមាំ ក្នុងការជំរុញ និងលើកកម្ពស់ការចែករំលែកចំណេះដឹង និងផ្នត់គំនិតអាជីវកម្មឱ្យកាន់តែទូលំទូលាយ និងកាន់តែអស្ចារ្យជាងរដូវកាលមុនៗ។



0 Comments:

Post a Comment