សិល្បករជើងចាស់ពីររូបបានទទួលពានរង្វាន់តួសម្ដែងឆ្នើម និងពានរង្វាន់កិត្តិយសក្នុងកម្មវិធី Legend Awards 2026 ដែលការប្រគល់ពានរង្វាន់នេះផ្តោតទៅលើការសម្ដែងល្អឥតខ្ចោះ ទាក់ទាញចិត្តទស្សនិកជន ព្រមទាំងការកោតសរសើរចំពោះការលះបង់ស្នាដៃដ៏មានតម្លៃ និងការជំរុញ និងអភិវឌ្ឍវិស័យភាពយន្តនៅកម្ពុជា។
សិល្បករជើងចាស់តាំងពីសម័យសង្គមរាស្ត្រនិយមលោកស្រី ឌី សាវ៉េត បានទទួលពានរង្វាន់កិត្តិយសពីកម្មវិធី Legend Awards 2026។ ការប្រគល់រង្វាន់ជូនលោកស្រី គឺដើម្បីជាការកោតសរសើរ និងទទួលស្គាល់ចំពោះការលះបង់ ស្នាដៃដ៏មានតម្លៃ និងការរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញ និងអភិវឌ្ឍវិស័យភាពយន្តនៅកម្ពុជា។Tuesday, September 1, 2026
សិល្បករជើងចាស់ពីររូបបានទទួលពានរង្វាន់ពីកម្មវិធី Legend Awards 2026
ចំនួនអ្នកទស្សនា: Viewsកម្មវិធី «The 2% Season 2 Finale Live Podcast» បញ្ចប់ដោយភាពជោគជ័យយ៉ាងគគ្រឹកគគ្រេង!
ចំនួនអ្នកទស្សនា: Viewsកម្មវិធីផតខាសដ៏ពេញនិយមបំផុត «The 2%» បានបិទបញ្ចប់រដូវកាលទី២ របស់ខ្លួនយ៉ាងជោគជ័យ និងអស្ចារ្យបំផុត តាមរយៈការផ្សាយផ្ទាល់ (Live Podcast) ក្រោមភាពជាដៃគូជាមួយ EXPREZ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ ម្សិលមិញនេះ នៅរោងភាពយន្ត Legend by IZE (ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល) ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់ទស្សនិកជន។
នៅក្នុងរាត្រីដ៏ពិសេសនៃវគ្គផ្តាច់ព្រ័ត្រនេះ លោក តេង ស៊ាវប៉ោ (Mr. Teng Seavpor) ដែលជាពិធីករ និងជាស្ថាបនិកកម្មវិធី បានទទួលស្វាគមន៍វត្តមានវាគ្មិនកិត្តិយសដ៏ខ្ពង់ខ្ពស់គឺ អ្នកឧកញ៉ា លាង ពៅ (Peter) ដែលជាថ្នាក់ដឹកនាំអាជីវកម្មដ៏លេចធ្លោ និងជោគជ័យមួយរូបនៅកម្ពុជា។
េញមួយកម្មវិធី ទស្សនិកជនទទួលបាននូវចំណេះដឹង បទពិសោធន៍ជីវិតពិត យុទ្ធសាស្ត្រធុរកិច្ច និងការបំផុសគំនិតយ៉ាងស៊ីជម្រៅពីអ្នកឧកញ៉ា ក្នុងការកសាងអាណាចក្រអាជីវកម្មឱ្យរឹងមាំ ដែលរកជាវនៅកន្លែងណាផ្សេងមិនបាន។ បរិយាកាសនៅក្នុងរោងភាពយន្តទាំងមូល ពោរពេញទៅដោយភាពរំភើប រីករាយ និងការទះដៃអបអរសាទរមិនដាច់ពីសំណាក់អ្នកចូលរួមទាំងអស់។
ភាពជោគជ័យនៃកម្មវិធីដ៏អស្ចារ្យនេះ ក៏មានការចូលរួមគាំទ្រយ៉ាងធំធេងពីបណ្តាដៃគូសហការ និងអ្នកឧបត្ថម្ភធំៗ រួមមាន៖ EXPREZ, Legend Cinema, IZE, BLVNC Attire, និង Leng Kheang។
កម្មវិធី «The 2%» បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តក្នុងការនាំមកនូវមាតិកាអប់រំ និងការចែករំលែកផ្នត់គំនិតវិជ្ជមានដើម្បីអភិវឌ្ឍសង្គម។
Tuesday, August 18, 2026
PINEX AGRO នាំស្វាយចន្ទីកម្ពុជាឡើងឆាកអន្តរជាតិក្នុងកម្មវិធី IMPACT GALLERIA TOKYO 2026
ចំនួនអ្នកទស្សនា: Views
នៅថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៦ លោកស្រីបានធ្វើបទបង្ហាញអំពីគំរូអាជីវកម្ម ចក្ខុវិស័យរបស់ PINEX AGRO និងសក្តានុពលដ៏ធំធេងនៃ វិស័យស្វាយចន្ទីកម្ពុជា ទៅកាន់វិនិយោគិន ដៃគូអាជីវកម្ម និងថ្នាក់ដឹកនាំសហគមន៍ ធុរកិច្ចអន្តរជាតិ។
ស្វែងយល់ពីឱកាសនៃវិស័យស្វាយចន្ទីកម្ពុជា
សារសំខាន់ដែល PINEX AGRO ចង់បង្ហាញទៅកាន់ពិភពលោក គឺកម្ពុជាមិនត្រឹមតែមានសក្តានុពលក្នុងការ ផលិតវត្ថុធាតុដើមកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែមានឱកាសដ៏ធំក្នុងការបង្កើត តម្លៃបន្ថែមតាមរយៈការកែច្នៃ បច្ចេកវិទ្យា សុវត្ថិភាពចំណីអាហារ ការវេចខ្ចប់ ការកសាងម៉ាកយីហោ និងការនាំផលិតផលសម្រេចទៅកាន់ទីផ្សារអន្តរជាតិ។ តាមរយៈវេទិកាអន្តរជាតិនេះ PINEX AGRO ក៏មានគោលបំណងទាក់ទាញចំណាប់អារម្មណ៍ពី វិនិយោគិន ដៃគូយុទ្ធសាស្ត្រ អ្នកផ្តល់បច្ចេកវិទ្យា និងដៃគូចែកចាយអន្តរជាតិ ឱ្យងាកមកស្វែងយល់ពីឱកាសក្នុងវិស័យស្វាយចន្ទី និងកសិ-ឧស្សាហកម្មរបស់កម្ពុជា។
បន្ទាប់ពីការចូលរួមនៅទីក្រុងតូក្យូ លោកស្រី ពិន ភិរម្យ ក៏ទទួលបាន ការទទួលស្គាល់បន្ថែម និងឱកាសចូលរួមតាំងពិព័រណ៍នៅ Sustainable Food Museum ដែលជាឱកាសថ្មីមួយទៀតក្នុងការនាំយកផលិតផល និងរឿងរ៉ាវនៃវិស័យកសិកម្មកម្ពុជាទៅកាន់ទស្សនិកជនអន្តរជាតិ។
មោទនភាពមួយទៀតសម្រាប់កម្ពុជា
សម្រាប់ PINEX AGRO សមិទ្ធផលនេះមិនមែនជាជោគជ័យរបស់ក្រុមហ៊ុនតែមួយនោះទេ ប៉ុន្តែជាឱកាសមួយក្នុងការនាំយក កម្ពុជា គ្រាប់ស្វាយចន្ទីកម្ពុជា និងសហគ្រិនខ្មែរ ទៅបង្ហាញលើឆាកអន្តរជាតិ។
PINEX AGRO បន្តប្តេជ្ញាចូលរួមជំរុញការកែច្នៃផលិតផលក្នុងស្រុក បង្កើតតម្លៃបន្ថែម គាំទ្រកសិករ បង្កើតការងារក្នុងសហគមន៍ និងនាំយកផលិតផលកសិកម្មដែលផលិត និងកែច្នៃដោយកូនខ្មែរ ឆ្ពោះទៅកាន់ទីផ្សារតំបន់ និងពិភពលោក។
ពីដីកម្ពុជា ឆ្ពោះទៅកាន់ឆាកពិភពលោក
ស្វែងយល់ពីស្វាយចន្ទីកម្ពុជា — ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា
អំពី PINEX AGRO
PINEX AGRO Co., Ltd. ជាក្រុមហ៊ុនកសិ-ឧស្សាហកម្មកម្ពុជា ដែលផ្តោតលើការបង្កើតតម្លៃបន្ថែមដល់ផលិតផលកសិកម្ម ជាពិសេសវិស័យស្វាយចន្ទីកម្ពុជា។ ក្រុមហ៊ុនមានចក្ខុវិស័យក្នុងការផ្សារភ្ជាប់វិស័យកសិកម្ម ការកែច្នៃ ឧស្សាហកម្ម និងសហគមន៍ ដើម្បីនាំយកផលិតផលកម្ពុជាដែលមានគុណភាពទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិ។
Thursday, July 9, 2026
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេច នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS)
ចំនួនអ្នកទស្សនា: Viewsសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់តាមបណ្តាញសង្គមការងារផ្លូវការ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះថា ថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេច នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ រឺមួយក៏យើងអាចហៅថា (Compulsory Conciliation) (ខមផាលសូរី ខនស៊ីលីហ្សិន) ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) (អាន់ខ្លូស) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ បន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការ សម្រេចដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ រឺហៅកាត់ថា MOU 2001 (ឬដែលភាគីថៃហៅថា MOU44) ។
សម្តេចបានបន្តថា ជាង25ឆ្នាំកន្លងមកនេះ អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ MOU2001 បានដើរតួនាទីយ៉ាងសំខាន់ ដែលជាក្របខណ្ឌទ្វេរភាគីតែមួយគត់ដែលបានឯកភាពគ្នា សម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា ហើយការចូលជាធរមាននៃអនុស្សរណៈនៃការយោគយល់គ្នានេះ បញ្ជាក់អោយឃើញអំពីស្មារតីនៃកិច្ចសហប្រតិបត្តិការ និងសុច្ឆន្ទៈទៅវិញទៅមក។ តាមសម្តេចធិបតី បានបញ្ជាក់ថាជាការសោកស្តាយ ដែលភាគីថៃបានសម្រេចដកខ្លួនជាឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ ហើយសម្រាប់កម្ពុជាយើងតែងតែផ្តល់លទ្ធភាពទៅដល់យន្តការទ្វេភាគី ដែលស្របទៅនឹងតាមអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ។ ការដកខ្លួន ដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការបោះបង់ចោលកិច្ចព្រមព្រៀងទ្វេរភាគីតែមួយគត់ ដែលបង្កើតអោយមានក្របខណ្ឌទ្វេរភាគីតែមួយគត់ ដែលភាគីទាំងពីរបានពឹងផ្អែក និងប្រើប្រាស់ជាង ២ទស្សវត្សន៍កន្លងមកនេះ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមថាក្នុងករណីនេះ ក្នុងនាមជារដ្ឋដែលគោរព និងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី កម្ពុជាពុំមានជម្រើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ជាពិសេសយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) (ខមផាលសូរី ខនស៊ីលីហ្សិន) ដែលបង្កើតឡើងក្រោមអនុសញ្ញាមួយនេះនុះទេ។
Wednesday, June 3, 2026
ឧកញ៉ាវេជ្ជបណ្ឌិត Pung Carolyne ត្រូវបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល ពាណិជ្ជកម្ម «Choose France» ទីក្រុង ប៉ារីស នៅឯវិមាន Versailles
ចំនួនអ្នកទស្សនា: Viewsភ្នំពេញ)៖ ឧកញ៉ាវេជ្ជបណ្ឌិត Pung Carolyne អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកាណាឌីយ៉ា គ្រុប (Canadia Group) សហគ្រិន និងជាវេជ្ជបណ្ឌិត មានកិត្តិយសដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្មសកល «Choose France» ដែលបានប្រារព្ធឡើងនៅវិមាន Versailles នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។ លោកស្រីត្រូវបានអមដំណើរដោយលោក Vincent Kou អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC)។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំង ឧកញ៉ាវេជ្ជបណ្ឌិត Pung Carolyne ក៏មានឱកាសជួបជាមួយប្រធានាធិបតីបារាំង Emmanuel Macron នៅវិមាន Élysée និងផ្លាស់ប្តូរទស្សនៈជាមួយថ្នាក់ដឹកនាំអាជីវកម្ម និងស្ថាប័នអន្តរជាតិ។
កម្មវិធី «Choose France» ដែលបង្កើតឡើងដោយប្រធានាធិបតី Emmanuel Macron ក្នុងឆ្នាំ២០១៨ បានប្រមូលផ្តុំវិនិយោគិនអន្តរជាតិឈានមុខ នាយកប្រតិបត្តិអាជីវកម្ម និងដឹកនាំធុរកិច្ច ដើម្បីពិភាក្សាអំពីការវិនិយោគ នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសកល។ កម្មវិធីប្រចាំឆ្នាំនេះបានប្រមូលផ្តុំបុគ្គលសំខាន់ៗជាច្រើន ពីសហគមន៍ធុរកិច្ចអន្តរជាតិ រួមមាន Xavier Niel ស្ថាបនិក Iliad; Chia Song Hwee នាយកប្រតិបត្តិក្រុមហ៊ុន Temasek និង Masayoshi Son នាយកប្រតិបត្តិក្រុមហ៊ុន SoftBank ដែលបានប្រកាសពីការវិនិយោគចំនួន ៧៥ពាន់លានអឺរ៉ូ នៅប្រទេសបារាំង រួមជាមួយថ្នាក់ដឹកនាំមកពីក្រុមហ៊ុនដែលមានទីតាំងនៅច្រើនប្រទេស មូលនិធិវិនិយោគរបស់រដ្ឋ និងក្រុមហ៊ុនធំៗទូទាំងពិភពលោក។
ក្នុងនាមជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Canadia Group ដែលមានផ្នែកហិរញ្ញវត្ថុរបស់ខ្លួនក្រោមក្រុមហ៊ុន កាណាឌីយ៉ា អ៊ីនវេសមិន ហូលឌីង ភីអិលស៊ី (CIH) និងក្រុមហ៊ុនពហុវិស័យរបស់ខ្លួនក្រោមក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ឧកញ៉ាវេជ្ជបណ្ឌិត Pung Carolyne ចូលរួមចំណែកដល់ការអភិវឌ្ឍជាបន្តបន្ទាប់របស់ ក្រុមហ៊ុននៅទូទាំងវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា។
លោកស្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអប់រំភាសាបារាំងនៅកម្ពុជា ក្នុងនាមជាស្ថាបនិកនៃ សាលាអន្តរជាតិ បារាំង ភ្នំពេញ (École Française Internationale) និង សាកលវិទ្យាល័យ Université Francophone d’Asie (UFA)។ ក្រៅពីវិស័យអប់រំ លោកស្រី បានរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងជាមួយស្ថាប័ន និងធុរកិច្ចបារាំង។
OCIC ក៏បានធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតបារាំងប្រចាំនៅកម្ពុជាផងដែរ ក៏ដូចជាវិទ្យាស្ថានបារាំងនៅកម្ពុជា (Institut Français du Cambodge) អស់រយៈពេលជាងបីឆ្នាំ ដែលឆ្លុះបញ្ចាំងពីការគាំទ្រជាបន្តបន្ទាប់របស់ក្រុមហ៊ុនចំពោះ ហ្រ្វង់កូហ្វូនី (La Francophonie) និងគំនិតផ្តួចផ្តើមវប្បធម៌បារាំងនៅកម្ពុជា។
ការចូលរួមនេះ ក៏កើតឡើងនៅពេលដែលប្រទេសកម្ពុជាកំពុងរៀបចំយ៉ាងសកម្មសម្រាប់កិច្ចប្រជុំកំពូល ហ្រ្វង់កូហ្វូនី (Francophonie) លើកទី២០ ដែលនឹងមកដល់នៅទីក្រុងភ្នំពេញនៅខែវិច្ឆិកានេះ ដែលជាការជួបជុំអន្តរជាតិដ៏សំខាន់មួយដែលត្រូវបានគេរំពឹងថានឹងស្វាគមន៍គណៈប្រតិភូមកពីជាង ៨៨ ប្រទេស និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងវប្បធម៌ សេដ្ឋកិច្ច និងស្ថាប័ននានានៅទូទាំងបណ្តាប្រទេស ហ្រ្វង់កូហ្វូន (Francophone)។
OCIC កំពុងចូលរួមចំណែកទាំងនេះដោយគាំទ្រដល់អ្នករៀបចំ ដោយព្រឹត្តិការណ៍សំខាន់ៗត្រូវបានកំណត់ឱ្យធ្វើឡើងនៅទីតាំងដែលបានអភិវឌ្ឍដោយ OCIC រួមមានកិច្ចប្រជុំកំពូលនៅមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ និង FrancoTech នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ។ ការចូលរួមនេះ ឆ្លុះបញ្ចាំងពីចំណងយូរអង្វែងរបស់ក្រុមហ៊ុនជាមួយសហគមន៍អ្នកនិយាយភាសាបារាំង (Francophone) ដោយមានជនជាតិបារាំងជាង ៥០ នាក់ និងអ្នកជំនាញមកពីប្រទេស Francophone ជាច្រើនកំពុងធ្វើការនៅទូទាំងប្រព័ន្ធក្រុមហ៊ុន Canadia Group។
តាមរយៈការចូលរួមរបស់លោកស្រីជាអ្នកតំណាងក្នុងវិស័យធុរកិច្ចសម្រាប់ប្រទេសកម្ពុជា ឧកញ៉ាវេជ្ជបណ្ឌិត Pung Carolyne បន្តលើកទឹកចិត្តដល់ការសន្ទនា ការតភ្ជាប់ និងកិច្ចសហការរវាងប្រទេសកម្ពុជា និងដៃគូអន្តរជាតិ។៕
គណៈគ្រូពេទ្យកម្ពុជា ចេញលិខិតស្រាយបំភ្លឺអំពីករណី «បាតុភាពក្នុងបណ្ដាញសង្គម លោកវេជ្ជបណ្ឌិត និត ប៊ុនតុងយី ហៅ Dr. Tong»
ចំនួនអ្នកទស្សនា: Views
(ភ្នំពេញ)៖ គណៈគ្រូពេទ្យកម្ពុជា នៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ បានចេញលិខិតស្រាយបំភ្លឺអំពីករណី «បាតុភាពក្នុងបណ្ដាញសង្គម លោកវេជ្ជបណ្ឌិត និត ប៊ុនតុងយី ហៅ Dr. Tong»។
យោងតាមលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា គណៈគ្រូពេទ្យរាជធានីភ្នំពេញ និងគណៈគ្រូពេទ្យភូមិភាគ១ បានទទួលជួបលោកវេជ្ជបណ្ឌិត និត ប៊ុនតុងយី ហៅ Dr. Tong នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ក្នុងបំណងជ្រោមជ្រែង គាំទ្រ និងជួយរំលឹកអំពីកាតព្វកិច្ច របស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ ឱ្យបន្តខិតខំចូលរួមចំណែកតាមគ្រប់រូបភាពចែករំលែកចំណេះដឹង អំពីការថែទាំសុខភាព សុខុមាលភាព ជូនដល់សាធារណជន ដោយត្រូវខិតខំផ្ទៀងផ្ទាត់ «ព័ត៌មានស្តីពីសុខភាព» ឈរលើមូលដ្ឋានវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រច្បាស់លាស់ ពិតប្រាកដ និងអាចផ្ទៀងផ្ទាត់បាន "Evidence-Based Medicine" (EBM) ដោយអ្នកជំនាញជាតិ និងអន្តរជាតិ និងអង្គការសុខភាពពិភពលោក។
ក្នុងស្មារតីការពារសុខភាព សុខុមាលភាពសាធារណជន ដែលជាអាទិភាពសុខាភិបាលខ្ពស់បំផុត និងជា បេសកកម្មទីមួយ គណៈគ្រូពេទ្យកម្ពុជា ក៏ដូចជាគណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ បាននិងកំពុងរៀបចំជាបន្ត បន្ទាប់វគ្គបណ្តុះបណ្តាលក្រើនរំលឹកផ្សព្វផ្សាយគ្រប់ទិដ្ឋភាព និងគ្រប់រូបភាពតាមបណ្តាខេត្តក្រុង អំពី«ក្រមសីល ធម៌វិជ្ជាជីវៈ រួមទាំងបទប្បញ្ញត្តិទាំងឡាយដែលមានជាធរមាន» ជូនដល់សមាជិក សមាជិកាដែលកំពុងប្រកបវិជ្ជាជីវៈ វិស័យសុខាភិបាល រួមទាំងជំនួបបុគ្គល ជំនួបរួមក្នុងអង្គភាពសុខាភិបាល ទាំងសាធារណៈ ទាំងឯកជន។
ទន្ទឹមនឹងនេះគណៈគ្រូពេទ្យកម្ពុជា សូមថ្លែងអំណរគុណដល់មតិសាធារណៈដែលបាន និងកំពុងចូលរួមផ្តល់ព័ត៌មាន ត្រឡប់និងខិតខំរួមគ្នាក្នុងបុព្វហេតុសុខភាព សុខុមាលភាពទាំងអស់គ្នា៕
































