ផ្សាយពាណិជ្ជកម្ម
www.mesa-news.com.kh / ប្រភពព័ត៌មានពិត និង ទុកចិត្តក្នុងដៃលោកអ្នក ប្រកាន់ភ្ជាប់គោលការណ៍អព្យាក្រិត / មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល : ផ្ទះ១២១E០ ផ្លូវ១០៥ ភូមិ ៥ សង្កាត់បឹងកេងកងទី ៣ ខណ្ឌចំការមន ភ្នំពេញ / ទំនាក់ទំនង Tele : 069873333.


ផ្សាយពាណិជ្ជកម្ម
គេហទំព័រ សារព័ត៌មាន មេសាញូស៍ / ប្រភពព័ត៌មានពិត និង ទុកចិត្តក្នុងដៃលោកអ្នក ប្រកាន់ភ្ជាប់គោលការណ៍អព្យាក្រិត / មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល : ផ្ទះ១២១E០ ផ្លូវ១០៥ ភូមិ ៥ សង្កាត់បឹងកេងកងទី ៣ ខណ្ឌចំការមន ភ្នំពេញ / ទំនាក់ទំនង Tele : 069873333.

Tuesday, September 1, 2026

សិល្បករជើងចាស់ពីររូបបានទទួលពានរង្វាន់ពីកម្មវិធី Legend Awards 2026

ចំនួនអ្នកទស្សនា: Views

 សិល្បករជើងចាស់ពីររូបបានទទួលពានរង្វាន់តួសម្ដែងឆ្នើម និងពានរង្វាន់កិត្តិយសក្នុងកម្មវិធី Legend Awards 2026 ដែលការប្រគល់ពានរង្វាន់នេះផ្តោតទៅលើការសម្ដែងល្អឥតខ្ចោះ ទាក់ទាញចិត្តទស្សនិកជន ព្រមទាំងការកោតសរសើរចំពោះការលះបង់ស្នាដៃដ៏មានតម្លៃ និងការជំរុញ និងអភិវឌ្ឍវិស័យភាពយន្តនៅកម្ពុជា។

សិល្បករជើងចាស់តាំងពីសម័យសង្គមរាស្ត្រនិយមលោកស្រី ឌី សាវ៉េត បានទទួលពានរង្វាន់កិត្តិយសពីកម្មវិធី Legend Awards 2026។ ការប្រគល់រង្វាន់ជូនលោកស្រី គឺដើម្បីជាការកោតសរសើរ និងទទួលស្គាល់ចំពោះការលះបង់ ស្នាដៃដ៏មានតម្លៃ និងការរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញ និងអភិវឌ្ឍវិស័យភាពយន្តនៅកម្ពុជា។

សិល្បកជើងចាស់មួយរូបទៀតគឺលោក ទេព រិនដារ៉ូ បានឈ្នះពានរង្វាន់តួសម្ដែងបុរសឆ្នើមពីកម្មវិធី Legend Awards 2026។ ការទទួលបានពានរង្វាន់នេះគឺកើតចេញពីការសម្ដែងដ៏ល្អឥតខ្ចោះ មានភាពទាក់ទាញចិត្តទស្សនិកជន និងបានបង្ហាញទេពកោសល្យដ៏អស្ចារ្យក្នុងរឿង«ចាស់កំព្រា»។ ជាមួយគ្នានេះដែរ រឿងចាស់កំព្រា ដែលលោកសម្ដែងក៏បានឈ្នះពានរង្វាន់ភាពយន្តឆ្នើម (Best Feature Film) និងឈ្នះពានរង្វាន់ អត្ថបទភាពយន្តឆ្នើម (Best Script)ក្នុងកម្មវិធី Legend Awards 2026 ផងដែរ។
បន្ថែមពីនេះ ភាពយន្តចាស់កំព្រាក៏ជាប់ជាភាពយន្តខ្មែរដែលរកចំណូលបានច្រើនជាងគេ ក្នុងចំណោមភាពយន្តខ្មែរចំនួនបី។ ភាពយន្តពីរទៀតគឺភូមិគ្រឹះអាគម និងគូស្នេហ៍កំបុតក្បាល។
ក្រៅពីសិល្បករជើងចាស់ទាំងពីររូប នៅមានសិល្បករវ័យក្មេងមួយចំនួនទៀតឈ្នះពានរង្វាន់ពីកម្មវិធី Legend Awards 2026 ។ សិល្បករទាំងនោះរួមមានកញ្ញា សុន ទេពបំណង សម្ដែងក្នងរឿង សែនឆ្ងាយក្បែរអ្នក បានឈ្នះពានរង្វាន់តួសម្តែងនារីជំនាន់ថ្មីឆ្នើម។ លោក ប៊ុន សំខាន់ សម្ដែងរឿង សែនឆ្ងាយក្បែរអ្នក ដូចគ្នាក៏បានឈ្នះពានរង្វាន់ តួសម្តែងបុរសជំនាន់ថ្មីឆ្នើម។ ចំណែកកញ្ញា វ៉ាន់ សម្ផស្ស សម្ដែងរឿង កូននេនម្តាយខ្មោច បានឈ្នះពានរង្វាន់ តួសម្តែងនារីឆ្នើម។
គួររំឭកថាកាលពីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ រោងភាពយន្តលេជេន (Legend Cinema) បានរៀបចំកម្មវិធីខួប១៥ឆ្នាំរបស់ខ្លួននៅកម្ពុជា និងបានរៀបចំឲ្យមានការប្រគល់ពានរង្វាន់ដល់សិល្បករឆ្នើមសម្ដែងភាពយន្តខ្មែរផងដែរ។៕
ដោយ៖ តារា











0 Comments:

Post a Comment